📅 របាយការណ៍ចេញពីវិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ការទិញផលិតផលនៅអាមេរិក នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញ់ថា មានការកើនឡើងបន្តិចបើធៀបនឹងខែមុនពី 48.7 ទៅ 49.2 សម្រាប់ខែកញ្ញានេះ។ បើទោះបីជាការកើនឡើងនេះ លើសការរំពឹងទុក 49.0 ក៏ដោយនៅតែស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនល្អដ៏ដែរ ព្រោះវានៅទាបជាង 50.0 នៃរូបមន្ដ PMI។
👉 ភាពមិនល្អនៃសេដ្ឋកិច្ចនេះបណ្ដាលមកពី: ការបាត់បង់ការងារក្នុងវិស័យផលិតកម្ម ពន្ធគយធ្វើអោយតម្លៃនាំចូលកើនឡើង ការបញ្ជាទិញថ្មីៗមានកំណើនតិច និងបង្រ្កាបការផលិតមួយចំនួន។
💡 ការរំពឹងទុក: វិស័យផលិតកម្មអាចនឹងស្ថិតក្នុងស្ថានភាពទន់ខ្សោយបន្តទៀត ១-២ ខែខាងមុខ លុះត្រាតែមានការកែលម្អច្បាស់លាស់នៃការបញ្ជាទិញថ្មី និងការងារ។ ដូចនេះសម្រាប់អ្នកវិយោគគួរតែតាមដានបន្ថែមពី Chicago PMI, ស្ថានភាពពន្ធគយ និងផលប៉ះពាល់ពីខ្សែសង្វាក់ផ្គត់ផ្គង់, តម្លៃថាមពល និងការដឹកជញ្ជូន, និងវិស័យរថយន្តជាដើម។
ប្រភព៖ terrabullmarkets
—————————————————————————————–
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh