ក្រុមហ៊ុនជួញដូរមាសអន្តរជាតិព្យាករណ៍ថាតម្លៃមាសអាចហក់ឡើងដល់ ៤,៤៥០ដុល្លារក្នុង១តម្លឹងក្នុងឆមាសទី២នៃឆ្នាំនេះ

ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International Co.,LTD បានព្យាករណ៍ថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកអាចនឹងហក់ឡើងថ្លៃរហូតដល់តម្លៃ​ ៣,៦៥០ ដុល្លារអាមេរិកក្នុងមួយអោនឬស្មើរនិង​ ៤,៤៥០ ដុល្លារក្នុងមួយតម្លឹងក្នុងឆមាសទី ២ នៃឆ្នាំនេះ ស្របពេលដែលសង្គ្រាមពន្ធគយរបស់សហរដ្ឋអាមេរិកកាន់តែឡើងកម្ដៅនិងមានតម្រូវការខ្ពស់ពីបណ្ដាធនាគារកណ្ដាល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post

លោកស្រី ផាវ៉ាន ណាវ៉ាវ៉ាត់តាណាស៊ុប (Pawan Nawawattanasub) នាយកប្រតិបត្តិក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International បានគូសបញ្ជាក់ថា ហាងឆេងដុំមាសបានហក់ឡើងថ្លៃរហូតដល់ទៅ ២៥% នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២៥ ដែលជំរុញដោយកត្តាចម្បងៗរួមមាន សង្គ្រាមពន្ធគយបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក ហានិភ័យភូមិសាស្ត្រនយោបាយ និងកំណើននៃការសម្រុកប្រមូលទិញចូលមាសពីសំណាក់ធនាគារកណ្តាលនានាទូទាំងពិភពលោក។

លោកស្រីបានលើកឡើងទៀតថាគិតត្រឹមថ្ងៃទី ០៨ ខែកក្កដានេះមាសត្រូវបានជួញដូរក្នុងតម្លៃប្រមាណ៣,២២៦ ដុល្លារក្នុងមួយអោន ឬស្មើនឹង ៤,០៥៧ ដុល្លារក្នុងមួយតម្លឹង។ សូមបញ្ជាក់ថាសម្រាប់ឆ្នាំ ២០២៤ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃរហូតដល់ទៅ ២៧% ខណៈក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ មាសបានហក់ឡើងថ្លៃជាមធ្យម ៩,៣៦% ក្នុងមួយឆ្នាំៗ។ (ប្រភពពី: ខេមបូណូមីស)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh



ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top