🎯 ក្រុមហ៊ុន Google បានប្រកាសនៅថ្ងៃអង្គារថា នឹងធ្វើការវិនិយោគចំនួន ៥ពាន់លានផោន (៦,៨០ពាន់លានដុល្លារ) នៅក្នុងប្រទេសអង់គ្លេស មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump មកកាន់ប្រទេសអង់គ្លេស ដែលរំពឹងថានឹងមានកិច្ចព្រមព្រៀងអាជីវកម្ម និងភាពជាដៃគូជាច្រើន។
🤝 ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនេះ ក៏បានប្រកាសអំពីការបើកមជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅជិតទីក្រុងលណ្ឌន់ ដែលត្រូវបានរចនាឡើងដើម្បីជួយបំពេញតម្រូវការកាន់តែកើនឡើងសម្រាប់សេវាកម្មដែលប្រើបញ្ញាសិប្បនិម្មិតរបស់ខ្លួន ដូចជា Google Cloud, Search, Maps និង Workspace។
📈 ត្រូវបានរំពឹងទុកថារូបិយប័ណ្ណ GBP/USD អាចកើនឡើងក្នុងរយៈពេលខ្លី។ ប្រសិនបើការវិនិយោគទទួលបានជោគជ័យ អាចទាក់ទាញការវិនិយោគបន្ថែម និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចអង់គ្លេស ជាពិសេសវិស័យបច្ចេកវិទ្យា។ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នផង ទៅលើស្ថានភាពសេដ្ឋកិច្ចសាកល និងនយោបាយអង់គ្លេសជាដើម។
ប្រភព៖ Reuters
—————————————————————————————-
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh