ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងកំណត់ពេលវេលាកំណត់ (red line) សម្រាប់ការសម្រេចចិត្តរបស់ក្រុម ហាម៉ាស់ (Hamas) ដើម្បីទទួលយកសំណើដែលគាំទ្រដោយអុីស្រាអែលសម្រាប់បញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ ហ្គាហ្សា (Gaza)។
👉 កាលកំណត់ដើម: លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងផ្ដល់ពេលឲ្យហាម៉ាស់ បីទៅបួនថ្ងៃ ដើម្បីទទួលយកឯកសារដែលមាន ២០ចំណុច។
👉 ការសម្រេចចិត្តថ្មី: អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក ត្រាំ នឹងត្រូវជាអ្នក កំណត់ ‘បន្ទាត់ក្រហម’ (red line) ថ្មី ដោយមិនបានបញ្ជាក់ច្បាស់លាស់ថាតើលោកនឹងអនុវត្តតាមកាលកំណត់ដែលបានកំណត់ពីមុននោះទេ។
👉 ជំហរ: លោកស្រី Leavitt បានបញ្ជាក់ថា ផែនការនេះគឺជា “ផែនការដែលអាចទទួលយកបាន” ដែលត្រូវបានពិភាក្សាដោយក្រុមរបស់លោកប្រធានាធិបតី ហើយសេតវិមាន រំពឹង ឲ្យហាម៉ាស់ទទួលយកវាដើម្បីបន្តដំណើរការទៅមុខ។
👉 ការឆ្លើយតបរបស់ហាម៉ាស់: ប្រភពដែលស្និទ្ធស្នាលនឹងក្រុមនេះបាននិយាយកាលពីថ្ងៃពុធថា ហាម៉ាស់ កំពុងពិនិត្យ សំណើនេះ។
ប្រភព៖ reuters
—————————————————————————-
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh