📈 សេដ្ឋកិច្ចជប៉ុនបាន ងើបឡើងវិញជាលំដាប់ បន្ទាប់ពីកិច្ចព្រមព្រៀងពន្ធគយជប៉ុន-សហរដ្ឋអាមេរិក
📊 សុន្ទរកថាស្តីពី “សេដ្ឋកិច្ច និងនយោបាយរូបិយវត្ថុរបស់ជប៉ុន” ដែលថ្លែងដោយលោក អ៊ូអេដា ខាហ្ស៊ូអូ (UEDA Kazuo) ទេសាភិបាលនៃធនាគារកណ្ដាលជប៉ុន (Bank of Japan) ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំធុរកិច្ចនៅទីក្រុងអូសាកា កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៥។
👉 ធនាគារកណ្ដាលជប៉ុនវាយតម្លៃថា សេដ្ឋកិច្ចជប៉ុនបាន ងើបឡើងវិញជាលំដាប់មធ្យម ទោះបីជាមានភាពទន់ខ្សោយខ្លះៗក៏ដោយ។ កំណើនសេដ្ឋកិច្ចជប៉ុនទំនងជា ថមថយបណ្តោះអាសន្ន ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចក្រៅប្រទេសក្រោមផលប៉ះពាល់នៃគោលនយោបាយពន្ធគយ ប៉ុន្តែបន្ទាប់មកនឹង កើនឡើងវិញ នៅពេលដែលសេដ្ឋកិច្ចក្រៅប្រទេសវិលត្រឡប់ទៅវិញ។
👉 ធនាគារកណ្ដាលជប៉ុនរំពឹងថា អត្រាកំណើន CPI (មិនរាប់បញ្ចូលអាហារស្រស់) ទំនងជានឹង ធ្លាក់ចុះក្រោម ២ ភាគរយ នៅក្នុងឆ្នាំសារពើពន្ធបន្ទាប់ នៅពេលដែលកត្តាថ្លៃអាហារបណ្តោះអាសន្នថមថយ។ បន្ទាប់មក អតិផរណាបង្កប់ (underlying inflation) ទំនងជានឹង កើនឡើង ស្របទៅនឹងអតិផរណាជាក់ស្តែង ហើយឈានដល់កម្រិតដែលស្របតាម គោលដៅស្ថិរភាព ២ ភាគរយរបស់ខ្លួន។
ប្រភព៖ Bank of Japan
————————————————————
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh