ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាមេរិក

ក្រោមសម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុន Apple សម្រេចបោះទុនវិនិយោគរហូតដល់ ១០០ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ iPhone នៅសហរដ្ឋអាមេរិក ខណៈកន្លងមកផលិតកម្មរបស់ក្រុមហ៊ុននេះភាគច្រើនមាននៅចិន ឥណ្ឌា និងវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ក្រុមហ៊ុន Apple បានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួននឹងបោះទុនវិនិយោគ១00ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ដើម្បីផ្គាប់ចិត្តប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមយកពន្ធរហូត ១០០% លើផលិតផលបន្ទះឈីបដែលនាំចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។ ភ្លាមៗក្រោយការប្រកាសពីការវិនិយោគនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើង ៥% មួយរំពេច។  

ការបោះទុនវិនិយោគដ៏សម្បើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ កើតឡើងក្រោយក្រុមហ៊ុនបានសន្យាជាមួយលោក ដូណាល់ ត្រាំ នឹងបោះទុនវិនិយោគ ៥00 ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ​ ២០២៥ ស្របពេលគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដាក់លើដៃគូពាណិជ្ជកម្មបានធ្វើឱ្យក្រុមហ៊ុន Apple ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។

ការងាកមកពង្រីកផលិតកម្មនៅអាមេរិកនេះ វាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់ក្រុមហ៊ុនក្នុងការពង្រីកទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ក្នុងស្រុក ស្របពេលលោក ត្រាំ បានដាក់សម្ពាធដល់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតឱ្យផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន ឥណ្ឌា និងវៀតណាមមកកាន់សហរដ្ឋអាមេរិក។

ជាមួយការបោះទុនវិនិយោគ ១០០ ពាន់លានដុល្លារនេះ ក្រុមហ៊ុន Apple ដែលកំពុងតែគ្រប់គ្រងដោយ លោក ធីម ឃុក (Tim Cook) ជានាយករដ្ឋប្រតិបត្តិ គ្រោងនឹងប្រើប្រាស់រោងចក្រដែលមាន ២៤ កន្លែងនៅរដ្ឋចំនួន១២ ដើម្បីផលិតបន្ទះឈីបទូរសព្ទឆ្លាតវៃឲ្យបានច្រើនជាង១៩ពាន់លានឈីបនៅក្នុងឆ្នាំ២០២៥ នេះ។ (ប្រភពពី៖ ខេមបូណូមីស)

Contact us now: 
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top