ដំណឹង​បន្ទាន់! អភិបាល BOE ព្រមាន​ពី​ហានិភ័យ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ!

📅 លោក Andrew Bailey អភិបាល​ធនាគារ​កណ្តាល​អង់គ្លេស (BOE) បាន​ថ្លែង​សុន្ទរកថា​សំខាន់​កាលពី​ម្សិលមិញ (៦ តុលា ២០២៥) ដោយ​លើកឡើង​ពី​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​គំរាមកំហែង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ពិភពលោក។

👉 លោក Bailey សង្កត់ធ្ងន់​ថា ធនាគារ​កណ្តាល​ត្រូវ​តែ​ពិនិត្យ​និង​វាយតម្លៃ​ឱ្យ​បាន​ម៉ត់ចត់​បំផុត​នូវ​ហានិភ័យ​ពី ភាគហ៊ុន​ឯកជន (Private Equity) និង បំណុល​ឯកជន (Private Debt) ដើម្បី​ការពារ​ស្ថិរភាព​សេដ្ឋកិច្ច។

👉 លោក​ព្រមាន​ថា ការ​ប្រើប្រាស់​ រូបិយប័ណ្ណ​គ្រីបតូ ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ធំៗ​ត្រូវ​ការ​វាយតម្លៃ​ហានិភ័យ​ឱ្យ​ច្បាស់លាស់។ ហើយលោកបន្ថែមទៀតថា លោក​គាំទ្រ​ការ​អនុវត្ត Stablecoins ដែល​មាន​ប្រយោជន៍ លុះត្រា​ណា​តែ​មាន​បទប្បញ្ញត្តិ​តឹងរ៉ឹង​ដើម្បី​ធានា​ថា​វា​មាន​ស្ថិរភាព​ពិតប្រាកដ។

👉 លោក​លើកឡើង​ថា បើ​គ្មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ទេ នោះ​យើង​មិន​អាច​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​និង​ការ​ប្រកួតប្រជែង​បាន​ឡើយ។ លោក​ក៏​បាន​បង្ហើប​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​ត្រូវ​តែ​ត្រៀមខ្លួន​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​រីកចម្រើន​បច្ចេកវិទ្យា​បន្ទាប់​គឺ បញ្ញាសិប្បនិម្មិត (AI)។

📊 មតិ​របស់​អ្នក​យ៉ាង​ណា​ដែរ? តើ​លោក/លោកស្រី​យល់​ថា​ហានិភ័យ​ពី​ទ្រព្យសកម្ម​ឯកជន និង​គ្រីបតូ​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ឬទេ?

ប្រភព៖ forexfactory
————————————————————————
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top