តើ​ Leverage អាចជះឥទ្ធិពលអ្វីខ្លះលើការជួញដូររបស់អតិថិជន?

តើអតិថិជនមានដឹងដែរឬទេថាមុននិងអាចជួញដូរឧបករណ៍និស្សន្ទបានឈ្មួញជើងសាឧបករណ៍និស្សន្ទតម្រូវឱ្យអតិថិជនដាក់សាច់ប្រាក់តម្កល់ដែលត្រូវបានគេហៅថា Margin ដំបូង ។ Margin ដំបូងនេះមានទំហំតូចធៀបនិងតម្លៃជាក់ស្ដែងនៃឧបករណ៍និស្សន្ទ ប៉ុន្តែអនុញ្ញាតឱ្យអតិថិជនអាចធ្វើការជួញដូរបានលើសពីទំហំសាច់ប្រាក់ជាក់ស្ដែងដែលខ្លួនមានតាមរយៈអានុភាពនៃ Leverage​។ ក្នុងអំឡុងពេលជួញដូរបម្រែបម្រួលថ្លៃឧបករណ៍និស្សន្ទនឹងប៉ះពាល់ដល់សាច់ប្រាក់តម្កល់របស់អតិថិជនដែលអាចបង្កើតប្រាក់ចំណេញឬបង្កការខាតបង់ដល់អតិថិជន។

ក្នុងករណីកម្រិត Margin របស់អតិថិជនទាបជាង Margin រក្សា អតិថិជននឹងទទួលបាន Margin ខលពីឈ្មួញជើងសាឧបករណ៍និស្សន្ទដែលតម្រូវឱ្យអតិថិជនត្រូវដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនីរបស់អតិថិជនក្នុងរយៈពេលជាក់លាក់មួយដើម្បីឱ្យកម្រិត Margin ក្នុងគណនីរបស់អតិថិជនកើនឡើងដល់លក្ខខណ្ឌតម្រូវ។

ក្នុងករណីអតិថិជនមិនបានដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនីតាមការកំណត់នោះទេអតិថិជនមិនអាចដាក់បញ្ជារទិញ-លក់ឧបករណ៍និស្សន្ទបន្ថែមបានឡើយ ហើយរាល់ស្ថានភាពជួញដូរឧបករណ៍និស្សន្ទទាំងអស់ឬមួយផ្នែករបស់អតិថិជនត្រូវបានបិទដែលអាចបង្កការខាតបង់ដល់អតិថិជន។​

Contact us now: 
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top