📊 ប្រធានធនាគារកណ្តាលអឺរ៉ុប ព្រួយបារម្ភពីអនាគតរបស់ ធនាគារកណ្តាលអាមេរិក
📈 នៅថ្ងៃច័ន្ទនេះ ប្រធានធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Madeleine Odette Lagarde បានប្រាប់ទៅកាន់ Radio Classique ថាប្រសិនបើគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកលែងមានភាពឯករាជ្យ ហើយជំនួសឱ្យការពឹងផ្អែកលើការបង្គាប់បញ្ជារបស់បុគ្គលនេះ នាងជឿថា ឥទ្ធិពលលើតុល្យភាពនៃសេដ្ឋកិច្ចអាមេរិក អាចជាលទ្ធផលនៃផលប៉ះពាល់ដែលនឹងមាននៅជុំវិញពិភពលោក ព្រោះវាជាសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក។
📈 នេះបណ្ដាលមកពី លោក Trump បានវាយប្រហារម្តងហើយម្តងទៀតលើប្រធាន Fed លោក Jerome Powell និងលោកស្រី Lisa Cook ហើយបានគំរាមបណ្តេញពួកគាត់ចេញពីដំណែងផងដែរ។ លោកស្រីក៍បានបន្ថែមទៀតថា ប្រសិនបើប្រធានាធិបតីអាមេរិក Donald Trump ជោគជ័យ វានឹងក្លាយជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចអាមេរិក និងពិភពលោក ។
ប្រភព៖ Radioclassique
——————————————————————————————————————————
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh