មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថាភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះ និងងាយបង្កជាវិបត្តិ ដោយសារតែភាពមិនច្បាស់លាស់នៃការដោះដូរពាណិជ្ជកម្មពិភពលោកនៅតែបន្តកើតមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទៀបការព្យាករណ៍កំណើនសេដ្ឋសកលពី ៣,៣% នៅឆ្នាំ ២០២៤ មកនៅត្រឹម ៣% នៅឆ្នាំ ​២០២៥ ដោយសារវិធានការពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងគំរាមកំហែងដល់ការដោះដូរពាណិជ្ជកម្មនៅលើពិភពលោក ។ តែយ៉ាងណាការព្យាករណ៍នេះមានភាពល្អប្រសើរជាងការព្យាករណ៍កាលពីខែមេសាកន្លងទៅបន្តិច។

ប្រធានផ្នែកសេដ្ឋកិច្ចរបស់មូលនិធិ IMF លោក ព្យែរ អូលីវើ ហ្គោរីនឆា (Pierre-Olivier Gourinchas) បានប្រាប់អ្នកយកព័ត៌មានថា ទោះបីការដោះដូរពាណិជ្ជកម្មពិភពលោកមានដំណើរការល្អប្រសើរជាងការភ័យខ្លាចក៏ពិតមែន ប៉ុន្តែស្ថាននៃការធ្វើពាណិជ្ជកម្មបច្ចុប្បន្ននៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដែលបញ្ហានេះវានឹងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ។
ការវាយតម្លៃបែបនេះ គឺដោយផ្អែកលើការរាំងស្ទះ លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងអាមេរិក ភាពមិនច្បាស់លាស់នៃការវិនិយោគ ភាពតានតឹងភូមិសាស្ត្រនយោបាយ បំណុលសាធារណៈខ្ពស់ និងសម្ពាធអតិផរណារបស់សហរដ្ឋអាម៉េរិកចេះតែកើនឡើង ។ យ៉ាងណាមិញ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថាកំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះដោយសារតែការផ្លាស់ប្ដូរប្រព័ន្ធពាណិជ្ជកម្ម។

ការធ្វើបច្ចុប្បន្នភាពសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៥ ធ្វើឡើងក្រោមលក្ខខណ្ឌហិរញ្ញវត្ថុល្អប្រសើរមួយចំនួនរួមមានតម្លៃប្រាក់ដុល្លារធ្លាក់ចុះ អត្រាពន្ធជាមធ្យមរបស់អាមេរិក មានកម្រិតទាបជាងកាលប្រកាសដំបូងនៅខែមេសា និងការបង្កើនការនាំចូលនៅត្រីមាសទីមួយឆ្នាំនេះ នៅមុនឱសានវាទនៃការអនុវត្តពន្ធបដិការរបស់អាមេរិកចូលមកដល់។ (ប្រភពពី៖ ខេមបូណូមីស)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh



ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top