រដ្ឋបាលលោកដូណាល់ ត្រាំ កំពុងពិភាក្សា​ទិញភាគហ៊ុន ១០% ក្នុងក្រុមហ៊ុន Intel

តាមការចុះផ្សាយដោយសារព័ត៌មាន​ Bloomberg និង Reuters នាពេលថ្មីៗនេះ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ កំពុងពិភាក្សាអំពីការទិញភាគហ៊ុនប្រហែល ១០% ក្នុងក្រុមហ៊ុន Intel។ ការដាក់ពិចារណានេះអាចនឹងក្លាយជាការបំលែងថវិកាជំនួយប្រមាណ ១០.៩ ពាន់លានដុល្លារ ដែល Intel ទទួលបានតាមច្បាប់ CHIPS ទៅជាភាគហ៊ុនរបស់រដ្ឋ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតមាន អាមេរិកនឹងក្លាយជាអ្នកកាន់ភាគហ៊ុនធំមួយក្នុងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចខ្នាតយក្សមួយនេះ។

ភាគហ៊ុន Intel បានធ្លាក់ប្រហែល ៣​ ទៅ​ ៥% បន្ទាប់ពីព័ត៌មាននេះចេញផ្សាយ​ ដោយអ្នកវិនិយោគមានការព្រួយបារម្ភអំពីការួមបញ្ចូលរដ្ឋាភិបាល​ ជាអ្នកកាន់ភាគហ៊ុន និងបញ្ហានៃការរួមបញ្ចូលភាគហ៊ុន (dilution)។ ទោះជាយ៉ាងណា ក្រោយមកភាគហ៊ុនបានកេីនឡើងវិញ​ បន្ទាប់ពីមានការប្រកាសថា ក្រុមហ៊ុនជប៉ុន​ SoftBank បានវិនិយោគចំនួន ២ ពាន់លានដុល្លារ ចូលក្នុង Intel។

រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ចង់ពង្រឹងសមត្ថភាពផលិតកម្មឧបករណ៍អេឡិចត្រូនិចក្នុងស្រុក និងធានាថា តម្លៃពន្ធប្រជាពលរដ្ឋមានផលចំណេញត្រឡប់មកវិញ។​ ការចូលរួមជាអ្នកកាន់ភាគហ៊ុននឹងបង្ហាញពីទិសដៅរបស់រដ្ឋាភិបាលត្រាំក្នុងការចូលរួមយ៉ាងជ្រាលជ្រៅលើសហគ្រាសឯកជនយ៉ាងសំខាន់ ដូចជាករណីកន្លងមកដែលមានការចូលរួមជាមួយ Nvidia, AMD និងក្រុមហ៊ុនដែក U.S. Steel។​

គួរជម្រាបថា​ សម្រាប់ Intel ដែលកំពុងប្រឈមមុខនឹងបញ្ហាការផលិត និងការពន្យារពេលគម្រោងរោងចក្រ Ohio ការជួយពីរដ្ឋាភិបាល និង SoftBank អាចនឹងផ្តល់នូវទឹកប្រាក់ និងឥទ្ធិពលនយោបាយដ៏សំខាន់៕ប្រភព៖ FRESH NEWS

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
Hotline : (+855) 11 880 288
Email: hotline@sandaiinvestment.com.kh
Website: sandaiinvestment.com.kh

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top