📊 អត្រាការប្រាក់កម្ចីទិញផ្ទះ ធ្លាក់ចុះ ធ្វើអោយអ្នកទិញផ្ទះមានការកើនឡើង
📝 លោក Lawrence Yun សេដ្ឋវិទូជំនាញរបស់សមាគមអ្នកទិញលក់អចលនទ្រព្យអាមេរិក (NAR) បានពន្យល់ថា អត្រាការប្រាក់កម្ចីទិញផ្ទះបានថយចុះធ្វើឱ្យអ្នកទិញមានលទ្ធភាពចុះកិច្ចសន្យាកាន់តែច្រើន។ ជាពិសេសនៅតំបន់ខាងលិច ដែលមានអត្រាការប្រាក់ទាប និងផ្ទះតម្លៃសមរម្យ កំពុងទាក់ទាញអ្នកទិញកាន់តែច្រើនជាងតំបន់ផ្សេងៗ។
📊 របាយការណ៍របស់ NAR នៅថ្ងៃទី២៩ ខែកញ្ញា ២០២៥ បានបង្ហាញថា ចំនួនអ្នកកម្ចិទិញផ្ទះបានកើនឡើង 4% បើធៀបនឹងខែមុន និងកើនឡើង 3.8% បើធៀបនឹងឆ្នាំមុន។ អ្នកវិភាគរំពឹងថា ចំនួនអ្នកកម្ចិទិញផ្ទះអាចនឹងកើនឡើង 19% ក្នុងរយៈពេល 3ខែខាងមុខ។
👉 នេះបង្ហាញពីផ្នែកមួយនៃសេដ្ឋកិច្ចអាមេរិកមានភាពកាន់តែប្រសើរ និងជាផ្នែកមួយជំរុញអោយរូបិយប័ណ្ណដុល្លារអាមេរិកបានភាពស្ថិតស្ថេរ។
ប្រភព៖ NAR
—————————————————————————————
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh