តម្លៃប្រេងធ្លាក់ចុះស្របពេល​ OPEC + ត្រូវបានគេរំពឹងថានិងបង្កើនការផ្គត់ផ្គង់

ក្នុងថ្ងៃចន្ទនេះតម្លៃប្រេងបានធ្លាក់ចុះ 1% ដោយសារកម្រិតហានិភ័យនយោបាយនៅមជ្ឈិមបូព៌ាហាក់ដូចជាមានភាពធូរស្រាលស្របពេលដែល OPEC + ក៏ត្រូវបានគេរំពឹងថានិងបង្កើនការផ្គត់ផ្គង់ផងដែរសម្រាប់ខែសីហា។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ 66 សេន ឬស្មើនិង 0.97% មកនៅត្រឹមតម្លៃ 67.11 ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង 0031GMT។​ ខណៈប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ 94 សេន ឬស្មើនិង 1.43% មកនៅត្រឹមតម្លៃ 64.58 ដុល្លារក្នុងមួយបារ៉ែល។ សង្រ្គាមរយៈពេល 12 ថ្ងៃដែលបានចាប់ផ្តើមដោយអ៊ីស្រាអែលលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលថ្ងៃទី 13 ខែមិថុនាបានបណ្តាលឱ្យតម្លៃ Brent កើនឡើងលើសពី 80 ដុល្លារក្នុងមួយបារ៉ែលប៉ុន្តែតម្លៃប្រេងក៏បានធ្លាក់ចុះដល់ 67 ដុល្លារវិញបន្ទាប់ពីប្រធានាធិបតី Donald Trump បានប្រកាសពីការឈប់បាញ់ទៅលើអ៊ីរ៉ង់និងអ៊ីស្រាអែល។ ប្រភពពី Investing.com សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, […]

តម្លៃប្រេងធ្លាក់ចុះស្របពេល​ OPEC + ត្រូវបានគេរំពឹងថានិងបង្កើនការផ្គត់ផ្គង់ Read More »