ភាគហ៊ុនអាស៊ីនិងប្រាក់ដុល្លារធ្លាក់ចុះក្រោមទម្ងន់នៃពន្ធពាណិជ្ជកម្ម
ភាគហ៊ុនអាស៊ីនិងប្រាក់ដុល្លារបានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលទីផ្សារកំពុងរំពឹងថានិងមានការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្ដាលអាមេរិកខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មអំពីពន្ធរបស់ប្រធានាធិបតី Donald Trump និងត្រូវបានកំណត់នៅថ្ងៃទី 9 ខែកក្កដានេះ។ សន្ទស្សន៍របស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសជប៉ុនបានធ្លាក់ចុះ 0.13%។ ខណៈភាគហ៊ុនអ៊ឺរ៉ុប EUROSTOXX 50 បានកើនឡើង 0.64% ចំពេលដែល FTSE បានកើនឡើង 0.3% និង DAX បានកើនឡើង 0.56%។ ប្រាក់អឺរ៉ូត្រូវបានជួញដូរក្នុងតម្លៃ $ 1.1794 ស្របពេលប្រាក់យ៉េនបានធ្លាក់ចុះបន្តិចក្នុងតម្លៃ 143.66 ក្នុងមួយដុល្លារ។ ប្រធានធនាគារកណ្ដាលអាមេរិកលោក Jerome Powell បានរំលឹកថាធនាគារកណ្តាលអាមេរិកកំពុង “រង់ចាំនិងស្វែងយល់បន្ថែម” អំពីផលប៉ះពាល់នៃពន្ធលើអតិផរណាមុនពេលធ្វើការសម្រេចកាត់បន្ថយអត្រាការប្រាក់។ ក្ដីបារម្ភអំពីសារពើពន្ធនិងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មរួមជាមួយគន្លងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានធ្វើឱ្យអ្នកជួញដូរភាគច្រើនដកខ្លួនចេញពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកហើយស្វែងរកជម្រើសផ្សេងទៀត។ ដោយក្ដីបារម្ភថាគោលនយោបាយពាណិជ្ជកម្មដ៏ច្របូកច្របល់របស់លោក Trump អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ (ប្រភព ៖ Investing.com) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : (+855) 11 880 288📧 […]
ភាគហ៊ុនអាស៊ីនិងប្រាក់ដុល្លារធ្លាក់ចុះក្រោមទម្ងន់នៃពន្ធពាណិជ្ជកម្ម Read More »

