17 July 2025

អង្គការ OPEC ព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរនៅឆមាសទីពីរនៃឆ្នាំ ២០២៥

អង្គការ OPEC ដែលបង្កើតឡើងដោយក្រុមប្រទេសនាំចេញប្រេងធំៗនៅលើពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរឡើងវិញនៅឆមាសទី ២ នៃឆ្នាំ២០២៥ ប៉ុន្តែអង្គការនេះមិនទាន់ចេញការរបាយការណ៍ព្យាករណ៍ពីតម្លៃប្រេងនៅក្នុងអំឡុងពេលនោះនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។ ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានិងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មបង្កឡើងដោយសហរដ្ឋអាមេរិកក៏ដោយតែអង្គការ OPEC បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកអាចនឹងដំណើរការល្អប្រសើរជាងការរំពឹងទុកនៅឆមាសទី២នៃឆ្នាំនេះ ហើយបានសន្យាថា ខ្លួននឹងបង្កើនការផលិតប្រេងដើម្បីឆ្លើយតបនឹងការកើនឡើងតម្រូវការដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ​ ដោយអង្គការមួយនេះបានកត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចរបស់ឥណ្ឌា ចិន និងប្រេស៊ីល មានការកើនឡើងលើសពីការរំពឹងទុកមកដល់ពេលនេះ ខណៈសហរដ្ឋអាមេរិកនិងតំបន់ចាយប្រាក់អឺរ៉ូ​ក៏កំពុងប្រឹងប្រែងដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួន​។  តែយ៉ាងណាអង្គការ OPEC មិនបានបញ្ជាក់ពីការព្យាករណ៍ណាមួយអំពីតម្លៃប្រេងនៅពេលអនាគតនៅឡើយទេ។ មកដល់ពេលនេះអ្វីដែលអង្គការ OPEC បានប្រកាសនិងសន្យានោះគឺការបង្កើនផលិតកម្មប្រេងឆៅឱ្យបាន ៥៤ ម៉ឺន ៨ ពាន់បារ៉ែលក្នុង ១ ថ្ងៃនៅខែសីហា ខាងមុខដែលនេះជាការបង្កើនលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមតាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ (ប្រភេពពី: ខេមបូណូមីស) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : (+855) 11 880 288📧 Email: hotline@sandaiinvestment.com.kh🌐 Website: sandaiinvestment.com.kh

អង្គការ OPEC ព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរនៅឆមាសទីពីរនៃឆ្នាំ ២០២៥ Read More »

ការវិភាគបច្ចេកទេសតម្លៃប្រេងឆៅ (WTI) អាចកើនឡើងចន្លោះពី 64.55 – 66.50

Target Level found at 66.50Pivot Level found at 64.55Resistance Level found at 63.50 Our preferenceLong positions above 64.55 with targets at 66.00 & 66.50 in extension.Alternative scenarioBelow 64.55 look for further downside with 63.50 & 62.85 as targets. ប្រភពពី Exness សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : (+855)

ការវិភាគបច្ចេកទេសតម្លៃប្រេងឆៅ (WTI) អាចកើនឡើងចន្លោះពី 64.55 – 66.50 Read More »

Lunar New Year Lunar New Year
Scroll to Top