តម្លៃប្រេងបន្តកើនឡើងយ៉ាងខ្លាំង ខណៈទីផ្សារកំពុងផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក
តម្លៃប្រេងនៅយតែរក្សាភាពខ្លាំងរបស់ខ្លួនក្នុងការជួញដូរក្នុងថ្ងៃសុក្រនេះ គាំទ្រដោយក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅមុនថ្ងៃកំណត់របស់ប្រធានាធិបតី Donald Trump កាន់តែខិតជិតមកដល់។ របាយការណ៍ស្ដីពីការំពឹងថានឹងមានការកាត់បន្ថយការនាំចេញប្រេងសាំងរបស់រុស្ស៊ីក៏បានគាំទ្រដល់តម្លៃប្រេងឆៅផងដែរ។ គិតត្រឹមម៉ោង 21:31 ET (01:31 GMT) តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង 0.2% ដល់តម្លៃ $69.29 ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានកើនឡើង 0.2% ដល់តម្លៃ $66.13 ក្នុងមួយបារ៉ែល។ យោងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជិតនឹងបញ្ចប់ហើយជាមួយនឹងពន្ធ 15% លើការនាំចេញភាគច្រើនរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកដោយជំនួសការយកពន្ធ 30% ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែសីហាខាងមុខនេះ។ អ្នកវិភាគ ING បាននិយាយនៅក្នុងកំណត់ត្រាមួយថា “វាហាក់ដូចជាកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ កិច្ចព្រមព្រៀងទាំងនេះគួរតែជួយកាត់បន្ថយភាពមិនច្បាស់លាស់ និងក៏បន្ធូរបន្ថយការព្រួយបារម្ភអំពីតម្រូវការមួយចំនួនដែលបានកំពុងបន្តនៅក្នុងទីផ្សារប្រេង” ។ (ប្រភពី៖ Investing.com) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom […]
