ប្រាក់ដុល្លារមានស្ថិរភាពបន្ទាប់ពីរងសម្ពាធពីការធ្លាក់ចុះយ៉ាងដំណំ
នៅក្នុងថ្ងៃចន្ទនេះតម្លៃប្រាក់ដុល្លារបានឡើងថ្លៃបន្តិច បន្ទាប់ពីការចេញផ្សាយរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកនិងការបណ្តេញចេញមន្ត្រីកំពូលម្នាក់ពីប្រធានាធិបតី Donald Trump បានធ្វើឱ្យអ្នកវិនិយោគភ្ញាក់ផ្អើលនិងនាំឱ្យពួកគេបង្កើនការភ្នាល់លើការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្ដាលអាមេរិកដែលកាន់តែខិតជិតមកដល់។ ធៀបនឹងដៃគូរូបិយប័ណ្ណប្រាក់ដុល្លារបានកើនឡើង 0.2% ដោយបានឈរក្នុងតម្លៃ 98.86 បន្ទាប់ពីបានធ្លាក់ចុះច្រើនជាង 1% កាលពីថ្ងៃសុក្រ។ ប្រាក់អឺរ៉ូបានធ្លាក់ចុះ 0.2% មកនៅត្រឹមតម្លៃ 1.1560 ដុល្លារ ខណៈប្រាក់ផោនបានធ្លាក់ចុះ 0.1% មកនៅត្រឹមតម្លៃ 1.3263 ដុល្លារ។ ប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ចុះ 0.17% មកនៅត្រឹមតម្លៃ 0.6465 ដុល្លារ បន្ទាប់ពីកើនឡើង 0.8% កាលពីថ្ងៃសុក្រធៀបនឹងប្រាក់ដុល្លារ។ ខណៈប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ចុះ 0.24% មកនៅត្រឹម 0.5905 ដុល្លារ។ ទីផ្សារកំពុងកំណត់ក្នុងឱកាសច្រើនជាង 95% ដែលធនាគារកណ្ដាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅខែក្រោយ ដោយសារទិន្នន័យការងារមានសភាពខ្សោយជាងការរំពឹងទុក។ លោក David Doyle ប្រធានផ្នែកសេដ្ឋកិច្ចនៅ Macquarie Group បាននិយាយថា “ខណៈពេលដែលយើងមិនទាន់ឃើញភាពទន់ខ្សោយបន្ថែមទៀតនៅក្នុងទីផ្សារការងារលទ្ធផលនៃរបាយការណ៍នេះទំនងជានឹងផ្លាស់ប្តូរការវាយតម្លៃរបស់ FOMC អំពីសមតុល្យនៃហានិភ័យទៅនឹងទស្សនវិស័យ”។ (ប្រភពពី៖ Investing.com) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room […]
ប្រាក់ដុល្លារមានស្ថិរភាពបន្ទាប់ពីរងសម្ពាធពីការធ្លាក់ចុះយ៉ាងដំណំ Read More »
