ចិនមានការជួញដូរមាសច្រើនជាងគេរហូតដល់ជាង ១០០ តោននៅត្រីមាសទី ២ នៃឆ្នាំនេះ

ការជួញដូរមាសនៅលើទីផ្សារពិភពលោកមានបរិមាណជាង ៣០០ តោននៅត្រីមាសទី ២ នៃឆ្នាំ ២០២៥ ដោយបានកើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ចិនជាប្រទេសមានការជួញដូរមាសច្រើនជាងគេ បន្ទាប់ពីឥណ្ឌា អឺរ៉ុប និងសហរដ្ឋអាមេរិក។ គិតត្រឹមចុងសប្តាហ៍មុនមាសត្រូវបានជួញដូរជាមធ្យមក្នុងតម្លៃប្រមាណ ៤ ពាន់ ២០ ដុល្លារក្នុង ១ តម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ មាសជិត ៣០៧ តោនត្រូវបានជួញដូរទូទាំងពិភពលោកនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ មានការកើនឡើងប្រមាណ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិនជាប្រទេសដែលមានការជួញដូរមាសច្រើនជាងគេរហូតដល់ទៅ ១១៥ តោន បន្ទាប់មកឥណ្ឌាមានបរិមាណជួញដូរសរុប ៤៦ តោន អឺរ៉ុបមាន ២៨ តោននិងអាមេរិកមានត្រឹមតែ ៩ តោនប៉ុណ្ណោះ។ ក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើងថាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលទីផ្សារ និងភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ចនឹងបន្តជំរុញឱ្យមានតម្រូវការវិនិយោគលើមាសដែលជាឧបករណ៍ជួញដូរដ៏មានសុវត្ថិភាពមានកំណើនបន្ថែមទៀត។ ដោយឡែកនៅក្នុងតំបន់អាស៊ីអគ្នេយ៍ឯណោះក៏មានប្រតិបត្តិការជួញដូរមាសដ៏រស់រវើកផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដោយក្នុងនោះការជួញដូរមាសនៅសិង្ហបុរី មានការកើនឡើង ៣៧% ជាមួយនឹងបរិមាណ២,២ តោន។ ជាមួយគ្នានេះ ការជួញដូរមាសទៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏មានកំណើនជិតពីរខ្ទង់ផងដែរ ខណៈការជួញដូរមាសនៅវៀតណាម មានការធ្លាក់ចុះរហូតដល់ទៅ ២០% ទៅវិញ។ (ប្រភពពី៖ ខេមបូណូមីស) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : (+855) 11 880 288📧 Email: […]

ចិនមានការជួញដូរមាសច្រើនជាងគេរហូតដល់ជាង ១០០ តោននៅត្រីមាសទី ២ នៃឆ្នាំនេះ Read More »