ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាមេរិក
ក្រោមសម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុន Apple សម្រេចបោះទុនវិនិយោគរហូតដល់ ១០០ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ iPhone នៅសហរដ្ឋអាមេរិក ខណៈកន្លងមកផលិតកម្មរបស់ក្រុមហ៊ុននេះភាគច្រើនមាននៅចិន ឥណ្ឌា និងវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ ក្រុមហ៊ុន Apple បានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួននឹងបោះទុនវិនិយោគ១00ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ដើម្បីផ្គាប់ចិត្តប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមយកពន្ធរហូត ១០០% លើផលិតផលបន្ទះឈីបដែលនាំចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។ ភ្លាមៗក្រោយការប្រកាសពីការវិនិយោគនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើង ៥% មួយរំពេច។ ការបោះទុនវិនិយោគដ៏សម្បើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ កើតឡើងក្រោយក្រុមហ៊ុនបានសន្យាជាមួយលោក ដូណាល់ ត្រាំ នឹងបោះទុនវិនិយោគ ៥00 ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ ២០២៥ ស្របពេលគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដាក់លើដៃគូពាណិជ្ជកម្មបានធ្វើឱ្យក្រុមហ៊ុន Apple ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ ការងាកមកពង្រីកផលិតកម្មនៅអាមេរិកនេះ វាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់ក្រុមហ៊ុនក្នុងការពង្រីកទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ក្នុងស្រុក ស្របពេលលោក ត្រាំ បានដាក់សម្ពាធដល់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតឱ្យផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន ឥណ្ឌា និងវៀតណាមមកកាន់សហរដ្ឋអាមេរិក។ ជាមួយការបោះទុនវិនិយោគ ១០០ ពាន់លានដុល្លារនេះ ក្រុមហ៊ុន Apple ដែលកំពុងតែគ្រប់គ្រងដោយ […]
ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាមេរិក Read More »
