សង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាន់តែបង្កើនតម្លៃមាស

នៅក្នុងថ្ងៃអង្គារនេះតម្លៃមាសបានកើនឡើងក្នុងជួញដូរដោយសារក្តីបារម្ភលើពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ។  ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសអំពីពន្ធពាណិជ្ជកម្មមួយប្រឆាំងនឹងប្រទេសសេដ្ឋកិច្ចធំៗកាលពីសប្តាហ៍មុនដែលថ្មីៗនេះលោកបានប្រកាសពន្ធចំនួន 30% លើប្រទេសម៉ិកស៊ិកនិងសហភាពអឺរ៉ុប។

តម្លៃមាសបានកើនឡើង 0.6% មកនៅតម្លៃ $3,364.26 ក្នុងមួយអោនត្រឹមម៉ោង 01:44 ET (05:44 GMT)។ ប៉ុន្តែដោយសារតែប្រាក់ដុល្លារនៅតែមាន​ភាព​ធន់​នៅឡើយបណ្ដាលឱ្យតម្លៃមាសបានឈរក្នុងចន្លោះតម្លៃ​​ពី 3,300 ទៅ 3,500 ដុល្លារ​ក្នុង​មួយ​អោន។ ការផ្តោតសំខាន់គឺផ្អែកលើទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកដែលចេញផ្សាយនាពេលខាងមុនសម្រាប់តម្រុយបន្ថែមលើអត្រាការប្រាក់។

សហភាពអឺរ៉ុបត្រូវបានគេមើលឃើញថាកំពុងរៀបចំវិធានការដើម្បីសងសឹកប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ទោះបីជាលោក Trump បានបង្ហាញពីការបើកអោយមានការចរចារមួយចំនួនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មក៏ដោយ។ ទោះយ៉ាងនេះក្ដីប្រទេសសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោកមានពេលតែជាងពីរសប្តាហ៍ប៉ុណ្ណោះដើម្បីលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនបណ្ដាលឱ្យមានក្ដីបារម្ភថាលោក Trump នឹងបន្តលើការយកពន្ធជាមួយការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មសកលជាថ្មី។ ( ប្រភពពី: Investing.com)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh



ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top