អង្គការ OPEC ព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរនៅឆមាសទីពីរនៃឆ្នាំ ២០២៥

អង្គការ OPEC ដែលបង្កើតឡើងដោយក្រុមប្រទេសនាំចេញប្រេងធំៗនៅលើពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានភាពល្អប្រសើរឡើងវិញនៅឆមាសទី ២ នៃឆ្នាំ២០២៥ ប៉ុន្តែអង្គការនេះមិនទាន់ចេញការរបាយការណ៍ព្យាករណ៍ពីតម្លៃប្រេងនៅក្នុងអំឡុងពេលនោះនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។

ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានិងរងការគំរាមកំហែងពីជម្លោះពាណិជ្ជកម្មបង្កឡើងដោយសហរដ្ឋអាមេរិកក៏ដោយតែអង្គការ OPEC បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកអាចនឹងដំណើរការល្អប្រសើរជាងការរំពឹងទុកនៅឆមាសទី២នៃឆ្នាំនេះ ហើយបានសន្យាថា ខ្លួននឹងបង្កើនការផលិតប្រេងដើម្បីឆ្លើយតបនឹងការកើនឡើងតម្រូវការដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ​

ដោយអង្គការមួយនេះបានកត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចរបស់ឥណ្ឌា ចិន និងប្រេស៊ីល មានការកើនឡើងលើសពីការរំពឹងទុកមកដល់ពេលនេះ ខណៈសហរដ្ឋអាមេរិកនិងតំបន់ចាយប្រាក់អឺរ៉ូ​ក៏កំពុងប្រឹងប្រែងដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួន​។  តែយ៉ាងណាអង្គការ OPEC មិនបានបញ្ជាក់ពីការព្យាករណ៍ណាមួយអំពីតម្លៃប្រេងនៅពេលអនាគតនៅឡើយទេ។

មកដល់ពេលនេះអ្វីដែលអង្គការ OPEC បានប្រកាសនិងសន្យានោះគឺការបង្កើនផលិតកម្មប្រេងឆៅឱ្យបាន ៥៤ ម៉ឺន ៨ ពាន់បារ៉ែលក្នុង ១ ថ្ងៃនៅខែសីហា ខាងមុខដែលនេះជាការបង្កើនលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមតាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ (ប្រភេពពី: ខេមបូណូមីស)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh



ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top