តម្លៃប្រេងបន្តកើនឡើងយ៉ាងខ្លាំង ខណៈទីផ្សារកំពុងផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក

តម្លៃប្រេងនៅយតែរក្សាភាពខ្លាំងរបស់ខ្លួនក្នុងការជួញដូរក្នុងថ្ងៃសុក្រនេះ គាំទ្រដោយក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅមុនថ្ងៃកំណត់របស់ប្រធានាធិបតី Donald Trump កាន់តែខិតជិតមកដល់។        

របាយការណ៍ស្ដីពីការំពឹងថានឹងមានការកាត់បន្ថយការនាំចេញប្រេងសាំងរបស់រុស្ស៊ីក៏បានគាំទ្រដល់តម្លៃប្រេងឆៅផងដែរ។ គិតត្រឹមម៉ោង 21:31 ET (01:31 GMT) តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង 0.2% ដល់តម្លៃ $69.29 ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានកើនឡើង 0.2% ដល់តម្លៃ $66.13 ក្នុងមួយបារ៉ែល។

យោងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជិតនឹងបញ្ចប់ហើយជាមួយនឹងពន្ធ 15% លើការនាំចេញភាគច្រើនរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកដោយជំនួសការយកពន្ធ 30% ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែសីហាខាងមុខនេះ។

អ្នកវិភាគ ING បាននិយាយនៅក្នុងកំណត់ត្រាមួយថា “វាហាក់ដូចជាកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបកំពុងដើរក្នុងទិសដៅត្រឹមត្រូវ។ កិច្ចព្រមព្រៀងទាំងនេះគួរតែជួយកាត់បន្ថយភាពមិនច្បាស់លាស់ និងក៏បន្ធូរបន្ថយការព្រួយបារម្ភអំពីតម្រូវការមួយចំនួនដែលបានកំពុងបន្តនៅក្នុងទីផ្សារប្រេង” ។ (ប្រភពី៖ Investing.com)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh



ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top