ចិនមានការជួញដូរមាសច្រើនជាងគេរហូតដល់ជាង ១០០ តោននៅត្រីមាសទី ២ នៃឆ្នាំនេះ

ការជួញដូរមាសនៅលើទីផ្សារពិភពលោកមានបរិមាណជាង ៣០០ តោននៅត្រីមាសទី ២ នៃឆ្នាំ ២០២៥ ដោយបានកើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ចិនជាប្រទេសមានការជួញដូរមាសច្រើនជាងគេ បន្ទាប់ពីឥណ្ឌា អឺរ៉ុប និងសហរដ្ឋអាមេរិក។ គិតត្រឹមចុងសប្តាហ៍មុនមាសត្រូវបានជួញដូរជាមធ្យមក្នុងតម្លៃប្រមាណ ៤ ពាន់ ២០ ដុល្លារក្នុង ១ តម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

មាសជិត ៣០៧ តោនត្រូវបានជួញដូរទូទាំងពិភពលោកនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ មានការកើនឡើងប្រមាណ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិនជាប្រទេសដែលមានការជួញដូរមាសច្រើនជាងគេរហូតដល់ទៅ ១១៥ តោន បន្ទាប់មកឥណ្ឌាមានបរិមាណជួញដូរសរុប ៤៦ តោន អឺរ៉ុបមាន ២៨ តោននិងអាមេរិកមានត្រឹមតែ ៩ តោនប៉ុណ្ណោះ។

ក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើងថាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលទីផ្សារ និងភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ចនឹងបន្តជំរុញឱ្យមានតម្រូវការវិនិយោគលើមាសដែលជាឧបករណ៍ជួញដូរដ៏មានសុវត្ថិភាពមានកំណើនបន្ថែមទៀត។

ដោយឡែកនៅក្នុងតំបន់អាស៊ីអគ្នេយ៍ឯណោះក៏មានប្រតិបត្តិការជួញដូរមាសដ៏រស់រវើកផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដោយក្នុងនោះការជួញដូរមាសនៅសិង្ហបុរី មានការកើនឡើង ៣៧% ជាមួយនឹងបរិមាណ២,២ តោន។ ជាមួយគ្នានេះ ការជួញដូរមាសទៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏មានកំណើនជិតពីរខ្ទង់ផងដែរ ខណៈការជួញដូរមាសនៅវៀតណាម មានការធ្លាក់ចុះរហូតដល់ទៅ ២០% ទៅវិញ។ (ប្រភពពី៖ ខេមបូណូមីស)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh



ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top