អង្គការពាណិជ្ជកម្មពិភពលោកព្រមានថាពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនពាណិជ្ជកម្ម

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានពីផលប៉ះពាល់នៃវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកមកលើការដោះដូរពាណិជ្ជកម្មរបស់ពិភពលោក។ WTO បានព្យាករថា ការដោះដូរពាណិជ្ជកម្មនៅលើពិភពលោកនឹងសម្រេចបានកំណើនក្រោម ១% នៅក្នុងឆ្នាំនេះ មុនឡើងដល់ ១,៨% នៅឆ្នាំក្រោយដែលទាបជាងអត្រាកំណើនដែលស្ថាប័នឃ្លាំមើលនិងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge Malaysia។

អង្គការពាណិជ្ជកម្មពិភពលោកបានព្រមានថា ការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះនិងឆ្នាំក្រោយ ហើយកត្តាចម្បងបំផុតនៃការធ្លាក់ចុះនេះ គឺដោយសារគំនាបពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញរបស់ប្រទេសនានាពេលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ WTO បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រោយសម្រេចបានកំណើន ២,៩% នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មសកលនៅឆ្នាំ ២០២៥ នឹងធ្លាក់ចុះមកនៅត្រឹម០,៩% ដែលទាបជាងកំណើនដែលខ្លួនបានព្យាករកាលពីខែមេសា ប្រមាណ០,២%។

ជាមួយគ្នានេះ អង្គការ WTO បានព្យាករណ៍ថា នៅឆ្នាំក្រោយការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ១,៨% តែវាទាបជាងអ្វីដែលអង្គការនេះបានព្យាករណ៍កាលពីពេលកន្លងទៅ ដែលរំពឹងសម្រេចបានកំណើនយ៉ាងហោចណាស់ក្នុងរង្វង់ ២,៥%។

លោកស្រី ងូហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា ស្រមោលនៃភាពមិនច្បាស់លាស់ននៃការដាក់ពន្ធរបស់អាមេរិក នៅតែបន្តចោលទម្ងន់ធ្ងន់ទៅលើទំនុកចិត្តការធ្វើអាជីវកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ លោកស្រីបានចាត់ទុកភាពមិនច្បាស់លាស់នេះ នៅតែជាកម្លាំងរំខានធំបំផុតក្នុងបរិយាកាសពាណិជ្ជកម្មសកល។ (ប្រភពពី៖ ខេមបូណូមីស)

Contact us now: 
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh


ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top