តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃប្រេងឆៅឱ្យដាំក្បាលចុះខ្លាំងនៅដើមសប្តាហ៍នេះ?

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ជាង ៤% សម្រាប់សប្តាហ៍នេះ បើធៀបនឹងសប្តាហ៍មុន ដោយសារកត្តាពន្ធរបស់សហរដ្ឋអាមេរិក គួបផ្សំការបង្កើនទិន្នផលរបស់ក្រុមប្រទេសផលិតប្រេង OPEC និងការរំពឹងទុកថា អាមេរិក និងរុស្ស៊ី អាចខិតទៅរកការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេសបានធ្លាក់ចុះ ៥២ សេន ឬ ០,៧៨% មកនៅត្រឹមតម្លៃជាង ៦៦ ដុល្លារក្នុងមួយធុងបារ៉ែលនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅនៅទីផ្សារអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៥៨ សេនមកត្រឹមតម្លៃជាង ៦៣ ដុល្លារក្នុងមួយធុងបារ៉ែល។

ការធ្លាក់ចុះតម្លៃប្រេងឆៅនេះគឺក្រោយមានការរំពឹងទុកថាអាចនឹងមានការដកទណ្ឌកម្មលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ទីផ្សារអន្តរជាតិ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១៥ ខែសីហា នៅរដ្ឋអាឡាស្កាសហរដ្ឋអាម៉េរិក ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ការរំពឹងទុកបែបនេះកើតឡើងក្រោយលោក ត្រាំ បានកំណត់ឱសានវាទឱ្យរុស្ស៊ីធ្វើយ៉ាងណាសម្រេចកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនឱ្យបាននៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ បើមិនដូច្នេះទេអ្នកទិញប្រេងពីរុស្ស៊ីនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មជាក់ជាមិនខាន ហើយក្នុងពេលជាមួយគ្នានេះអាមេរិក កំពុងជំរុញឱ្យប្រទេសឥណ្ឌាកាត់បន្ថយការទិញប្រេងពីរុស្ស៊ីផងដែរ។

ការដាក់ពន្ធខ្ពស់របស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើនដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច ខណៈពន្ធទាំងនេះបានជំរុញឱ្យមានការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់និងអតិផរណាកាន់តែខ្ពស់។ (ប្រភពពី៖ ខេមបូណូមីស)

Contact us now: 
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top