📊 ការចាប់ខ្លួនកូរ៉េខាងត្បូងចំនួន៣០០នាក់ អាចនឹងមានផលអវិជ្ជមានដល់ការវិនិយោគនាពេលអនាគត
📊 ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេ-ម៉ីយុង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១១ថា ការឆែកឆេរធំមួយរបស់អាមេរិកនៅរោងចក្របាតារី Hyundai-LG នៅរដ្ឋ Georgia គឺ “គួរឱ្យភ្ញាក់ផ្អើល” និងអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគនាពេលអនាគត។
📌 កាលពីថ្ងៃទី៤ ខែកញ្ញា មន្រ្តីអន្តោប្រវេសន៍អាមេរិកបានចាប់ខ្លួនមនុស្ស៤៧៥នាក់ នៅកន្លែងសាងសង់រោងចក្របាតារីរថយន្តអគ្គិសនី ក្នុងនោះកូរ៉េខាងត្បូងចំនួន៣០០នាក់ត្រូវបានចាប់ខ្លួន។ កម្មករដែលត្រូវបានឃុំខ្លួននឹងត្រូវដឹកជញ្ជូនត្រលប់កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះតាមយន្តហោះ Korean Air។
🎯 ផលប៉ះពាល់ ក្រុមហ៊ុនកូរ៉េនឹងត្រូវ “ស្ទាក់ស្ទើរ” ក្នុងការធ្វើការវិនិយោគនៅអាមេរិក ហើយកូរ៉េខាងត្បូងនឹងចរចារជាមួយវ៉ាស៊ីនតោនដើម្បីធ្វើឱ្យការចេញ visa សម្រាប់គោលបំណងវិនិយោគដំណើរការធម្មតាវិញ។
ប្រភព៖ Channelnewsasia
————————————————————————————————————
ក្រុមហ៊ុន សាន់ ដាយ អ៊ិនវេសមិន ឯ.ក ជាឈ្មួញជើងសាឧបករណ៍និស្សន្ទទទួលបានអាជ្ញាបណ្ណលេខ ០៣៩ ន.ម.ក./អ.ប./ឈ.ឌ. ចេញដោយនិយ័តករ-មូលបត្រកម្ពុជា (ន.ម.ក.)
Contact us now:
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Street Sopheak Mongkol, Sangkat Tonle bassac, Khan chomkarmon, Phnom Penh
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh