Author name: Editor

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ​ AUD/USD អាចកើនឡើងចន្លោះពី0.6500- 0.6560

Target Level found at 0.6560Pivot Level found at 0.6500Resistance Level found at 0.6480 Our preferenceLong positions above 0.6500 with targets at 0.6540 & 0.6560 in extension.Alternative scenarioBelow 0.6500 look for further downside with 0.6480 & 0.6460 as targets.ប្រភពពី Exness Contact us now: 📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : […]

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ​ AUD/USD អាចកើនឡើងចន្លោះពី0.6500- 0.6560 Read More »

តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃប្រេងឆៅឱ្យដាំក្បាលចុះខ្លាំងនៅដើមសប្តាហ៍នេះ?

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ជាង ៤% សម្រាប់សប្តាហ៍នេះ បើធៀបនឹងសប្តាហ៍មុន ដោយសារកត្តាពន្ធរបស់សហរដ្ឋអាមេរិក គួបផ្សំការបង្កើនទិន្នផលរបស់ក្រុមប្រទេសផលិតប្រេង OPEC និងការរំពឹងទុកថា អាមេរិក និងរុស្ស៊ី អាចខិតទៅរកការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេសបានធ្លាក់ចុះ ៥២ សេន ឬ ០,៧៨% មកនៅត្រឹមតម្លៃជាង ៦៦ ដុល្លារក្នុងមួយធុងបារ៉ែលនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅនៅទីផ្សារអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៥៨ សេនមកត្រឹមតម្លៃជាង ៦៣ ដុល្លារក្នុងមួយធុងបារ៉ែល។ ការធ្លាក់ចុះតម្លៃប្រេងឆៅនេះគឺក្រោយមានការរំពឹងទុកថាអាចនឹងមានការដកទណ្ឌកម្មលើការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់ទីផ្សារអន្តរជាតិ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១៥ ខែសីហា នៅរដ្ឋអាឡាស្កាសហរដ្ឋអាម៉េរិក ដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ការរំពឹងទុកបែបនេះកើតឡើងក្រោយលោក ត្រាំ បានកំណត់ឱសានវាទឱ្យរុស្ស៊ីធ្វើយ៉ាងណាសម្រេចកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនឱ្យបាននៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ បើមិនដូច្នេះទេអ្នកទិញប្រេងពីរុស្ស៊ីនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មជាក់ជាមិនខាន ហើយក្នុងពេលជាមួយគ្នានេះអាមេរិក កំពុងជំរុញឱ្យប្រទេសឥណ្ឌាកាត់បន្ថយការទិញប្រេងពីរុស្ស៊ីផងដែរ។ ការដាក់ពន្ធខ្ពស់របស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើនដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ត្រូវបានគេរំពឹងថា នឹងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច ខណៈពន្ធទាំងនេះបានជំរុញឱ្យមានការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់និងអតិផរណាកាន់តែខ្ពស់។ (ប្រភពពី៖ ខេមបូណូមីស) Contact us

តើមានកត្តាអ្វីខ្លះទាញទម្លាក់តម្លៃប្រេងឆៅឱ្យដាំក្បាលចុះខ្លាំងនៅដើមសប្តាហ៍នេះ? Read More »

អង្គការពាណិជ្ជកម្មពិភពលោកព្រមានថាពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនពាណិជ្ជកម្ម

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានពីផលប៉ះពាល់នៃវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកមកលើការដោះដូរពាណិជ្ជកម្មរបស់ពិភពលោក។ WTO បានព្យាករថា ការដោះដូរពាណិជ្ជកម្មនៅលើពិភពលោកនឹងសម្រេចបានកំណើនក្រោម ១% នៅក្នុងឆ្នាំនេះ មុនឡើងដល់ ១,៨% នៅឆ្នាំក្រោយដែលទាបជាងអត្រាកំណើនដែលស្ថាប័នឃ្លាំមើលនិងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge Malaysia។ អង្គការពាណិជ្ជកម្មពិភពលោកបានព្រមានថា ការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះនិងឆ្នាំក្រោយ ហើយកត្តាចម្បងបំផុតនៃការធ្លាក់ចុះនេះ គឺដោយសារគំនាបពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញរបស់ប្រទេសនានាពេលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ WTO បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រោយសម្រេចបានកំណើន ២,៩% នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មសកលនៅឆ្នាំ ២០២៥ នឹងធ្លាក់ចុះមកនៅត្រឹម០,៩% ដែលទាបជាងកំណើនដែលខ្លួនបានព្យាករកាលពីខែមេសា ប្រមាណ០,២%។ ជាមួយគ្នានេះ អង្គការ WTO បានព្យាករណ៍ថា នៅឆ្នាំក្រោយការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ១,៨% តែវាទាបជាងអ្វីដែលអង្គការនេះបានព្យាករណ៍កាលពីពេលកន្លងទៅ ដែលរំពឹងសម្រេចបានកំណើនយ៉ាងហោចណាស់ក្នុងរង្វង់ ២,៥%។ លោកស្រី ងូហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា ស្រមោលនៃភាពមិនច្បាស់លាស់ននៃការដាក់ពន្ធរបស់អាមេរិក នៅតែបន្តចោលទម្ងន់ធ្ងន់ទៅលើទំនុកចិត្តការធ្វើអាជីវកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

អង្គការពាណិជ្ជកម្មពិភពលោកព្រមានថាពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនពាណិជ្ជកម្ម Read More »

ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាមេរិក

ក្រោមសម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុន Apple សម្រេចបោះទុនវិនិយោគរហូតដល់ ១០០ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ iPhone នៅសហរដ្ឋអាមេរិក ខណៈកន្លងមកផលិតកម្មរបស់ក្រុមហ៊ុននេះភាគច្រើនមាននៅចិន ឥណ្ឌា និងវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ ក្រុមហ៊ុន Apple បានប្រកាសកាលពីថ្ងៃពុធ សប្តាហ៍នេះថា ខ្លួននឹងបោះទុនវិនិយោគ១00ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ដើម្បីផ្គាប់ចិត្តប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមយកពន្ធរហូត ១០០% លើផលិតផលបន្ទះឈីបដែលនាំចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។ ភ្លាមៗក្រោយការប្រកាសពីការវិនិយោគនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើង ៥% មួយរំពេច។   ការបោះទុនវិនិយោគដ៏សម្បើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ កើតឡើងក្រោយក្រុមហ៊ុនបានសន្យាជាមួយលោក ដូណាល់ ត្រាំ នឹងបោះទុនវិនិយោគ ៥00 ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ​ ២០២៥ ស្របពេលគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដាក់លើដៃគូពាណិជ្ជកម្មបានធ្វើឱ្យក្រុមហ៊ុន Apple ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ ការងាកមកពង្រីកផលិតកម្មនៅអាមេរិកនេះ វាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់ក្រុមហ៊ុនក្នុងការពង្រីកទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ក្នុងស្រុក ស្របពេលលោក ត្រាំ បានដាក់សម្ពាធដល់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតឱ្យផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន ឥណ្ឌា និងវៀតណាមមកកាន់សហរដ្ឋអាមេរិក។ ជាមួយការបោះទុនវិនិយោគ ១០០ ពាន់លានដុល្លារនេះ ក្រុមហ៊ុន Apple ដែលកំពុងតែគ្រប់គ្រងដោយ

ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាមេរិក Read More »

OpenAI អាចក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានតម្លៃខ្ពស់ជាងគេបំផុតរហូតដល់៥០០ ពាន់លានដុល្លារ

ក្រុមហ៊ុនមេរបស់ ChatGPT គឺ OpenAI កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សាដើម្បីលក់ភាគហ៊ុនរង (secondary stock sale) ដែលអាចធ្វើឱ្យតម្លៃក្រុមហ៊ុននេះឡើងដល់ប្រហែល ៥០០ ពាន់លានដុល្លារ បើប្រៀបធៀបទៅតម្លៃពីមុនត្រឹម ៣០០ ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ អត្ថបទពី Financial Times បានរាយការណ៍ថា ការលក់ភាគហ៊ុននេះអាចធ្វើឱ្យ OpenAI ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដែលមានតម្លៃខ្ពស់ជាងគេបំផុត ពោលគឺលើសពីតម្លៃរបស់ក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk ទៅទៀត។ ការលក់នេះនឹងអនុញ្ញាតឱ្យបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក OpenAI លក់ភាគហ៊ុនខ្លះៗរបស់ពួកគេបានផងដែរ។ រហូតមកទល់នឹងពេលនេះ ការពិភាក្សាអំពីការលក់ភាគហ៊ុននៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយប្រតិបត្តិការនឹងអាចបូកបញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលកើតចេញពីការលក់ភាគហ៊ុនរបស់បុគ្គលិក។ យោងតាមប្រភពពីព័ត៌មានខាងលើ អាចបញ្ជាក់បានថា OpenAI កំពុងស្រាវជ្រាវអំពីការលក់ភាគហ៊ុនជាថ្មី ដោយមានគោលបំណងបង្កើនតម្លៃក្រុមហ៊ុន និងអនុញ្ញាតឱ្យបុគ្គលិកទទួលបានផលចំណេញពីការវិនិយោគរបស់ពួកគេ។ ម្ចាស់វិនិយោគធំៗដូចជា Thrive Capital បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញភាគហ៊ុនទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុន OpenAI និង Thrive Capital សុទ្ធសឹងតែបដិសេធមិនចង់បញ្ចេញមតិយោបល់អំពីព័ត៌មានខាងលើទេ។

OpenAI អាចក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានតម្លៃខ្ពស់ជាងគេបំផុតរហូតដល់៥០០ ពាន់លានដុល្លារ Read More »

ចិនមានការជួញដូរមាសច្រើនជាងគេរហូតដល់ជាង ១០០ តោននៅត្រីមាសទី ២ នៃឆ្នាំនេះ

ការជួញដូរមាសនៅលើទីផ្សារពិភពលោកមានបរិមាណជាង ៣០០ តោននៅត្រីមាសទី ២ នៃឆ្នាំ ២០២៥ ដោយបានកើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ចិនជាប្រទេសមានការជួញដូរមាសច្រើនជាងគេ បន្ទាប់ពីឥណ្ឌា អឺរ៉ុប និងសហរដ្ឋអាមេរិក។ គិតត្រឹមចុងសប្តាហ៍មុនមាសត្រូវបានជួញដូរជាមធ្យមក្នុងតម្លៃប្រមាណ ៤ ពាន់ ២០ ដុល្លារក្នុង ១ តម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ មាសជិត ៣០៧ តោនត្រូវបានជួញដូរទូទាំងពិភពលោកនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ មានការកើនឡើងប្រមាណ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចិនជាប្រទេសដែលមានការជួញដូរមាសច្រើនជាងគេរហូតដល់ទៅ ១១៥ តោន បន្ទាប់មកឥណ្ឌាមានបរិមាណជួញដូរសរុប ៤៦ តោន អឺរ៉ុបមាន ២៨ តោននិងអាមេរិកមានត្រឹមតែ ៩ តោនប៉ុណ្ណោះ។ ក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើងថាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលទីផ្សារ និងភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ចនឹងបន្តជំរុញឱ្យមានតម្រូវការវិនិយោគលើមាសដែលជាឧបករណ៍ជួញដូរដ៏មានសុវត្ថិភាពមានកំណើនបន្ថែមទៀត។ ដោយឡែកនៅក្នុងតំបន់អាស៊ីអគ្នេយ៍ឯណោះក៏មានប្រតិបត្តិការជួញដូរមាសដ៏រស់រវើកផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដោយក្នុងនោះការជួញដូរមាសនៅសិង្ហបុរី មានការកើនឡើង ៣៧% ជាមួយនឹងបរិមាណ២,២ តោន។ ជាមួយគ្នានេះ ការជួញដូរមាសទៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏មានកំណើនជិតពីរខ្ទង់ផងដែរ ខណៈការជួញដូរមាសនៅវៀតណាម មានការធ្លាក់ចុះរហូតដល់ទៅ ២០% ទៅវិញ។ (ប្រភពពី៖ ខេមបូណូមីស) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : (+855) 11 880 288📧 Email:

ចិនមានការជួញដូរមាសច្រើនជាងគេរហូតដល់ជាង ១០០ តោននៅត្រីមាសទី ២ នៃឆ្នាំនេះ Read More »

ប្រាក់ដុល្លារមានស្ថិរភាពបន្ទាប់ពីរងសម្ពាធពីការធ្លាក់ចុះយ៉ាងដំណំ

នៅក្នុងថ្ងៃចន្ទនេះតម្លៃប្រាក់ដុល្លារបានឡើងថ្លៃបន្តិច​ បន្ទាប់ពីការចេញផ្សាយរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកនិងការបណ្តេញចេញមន្ត្រីកំពូលម្នាក់ពីប្រធានាធិបតី Donald Trump បានធ្វើឱ្យអ្នកវិនិយោគភ្ញាក់ផ្អើលនិងនាំឱ្យពួកគេបង្កើនការភ្នាល់លើការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្ដាលអាមេរិកដែលកាន់តែខិតជិតមកដល់។ ធៀបនឹងដៃគូរូបិយប័ណ្ណប្រាក់ដុល្លារបានកើនឡើង 0.2% ដោយបានឈរក្នុងតម្លៃ 98.86 បន្ទាប់ពីបានធ្លាក់ចុះច្រើនជាង 1% កាលពីថ្ងៃសុក្រ។​ ប្រាក់អឺរ៉ូបានធ្លាក់ចុះ 0.2% មកនៅត្រឹមតម្លៃ 1.1560 ដុល្លារ ខណៈប្រាក់ផោនបានធ្លាក់ចុះ 0.1% មកនៅត្រឹមតម្លៃ 1.3263 ដុល្លារ។ ប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ចុះ 0.17% មកនៅត្រឹមតម្លៃ 0.6465 ដុល្លារ បន្ទាប់ពីកើនឡើង 0.8% កាលពីថ្ងៃសុក្រធៀបនឹងប្រាក់ដុល្លារ។ ខណៈប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ចុះ 0.24% មកនៅត្រឹម 0.5905 ដុល្លារ។ ទីផ្សារកំពុងកំណត់ក្នុងឱកាសច្រើនជាង 95% ដែលធនាគារកណ្ដាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅខែក្រោយ ដោយសារទិន្នន័យការងារមានសភាពខ្សោយជាងការរំពឹងទុក។ លោក David Doyle ប្រធានផ្នែកសេដ្ឋកិច្ចនៅ Macquarie Group បាននិយាយថា “ខណៈពេលដែលយើងមិនទាន់ឃើញភាពទន់ខ្សោយបន្ថែមទៀតនៅក្នុងទីផ្សារការងារលទ្ធផលនៃរបាយការណ៍នេះទំនងជានឹងផ្លាស់ប្តូរការវាយតម្លៃរបស់ FOMC អំពីសមតុល្យនៃហានិភ័យទៅនឹងទស្សនវិស័យ”។ (ប្រភពពី៖ Investing.com) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room

ប្រាក់ដុល្លារមានស្ថិរភាពបន្ទាប់ពីរងសម្ពាធពីការធ្លាក់ចុះយ៉ាងដំណំ Read More »

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ​ USD/CAD អាចធ្លាក់ចុះចន្លោះពី 1.3830 – 1.3900

Target Level found at 1.3900Pivot Level found at 1.3830Resistance Level found at 1.3810 Our preferenceLong positions above 1.3830 with targets at 1.3880 & 1.3900 in extension.Alternative scenarioBelow 1.3830 look for further downside with 1.3810 & 1.3790 as targets.ប្រភពពី Exness សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖Contact us now:📍Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️Hotline : (+855) 11

ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ​ USD/CAD អាចធ្លាក់ចុះចន្លោះពី 1.3830 – 1.3900 Read More »

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថាភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះ និងងាយបង្កជាវិបត្តិ ដោយសារតែភាពមិនច្បាស់លាស់នៃការដោះដូរពាណិជ្ជកម្មពិភពលោកនៅតែបន្តកើតមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទៀបការព្យាករណ៍កំណើនសេដ្ឋសកលពី ៣,៣% នៅឆ្នាំ ២០២៤ មកនៅត្រឹម ៣% នៅឆ្នាំ ​២០២៥ ដោយសារវិធានការពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងគំរាមកំហែងដល់ការដោះដូរពាណិជ្ជកម្មនៅលើពិភពលោក ។ តែយ៉ាងណាការព្យាករណ៍នេះមានភាពល្អប្រសើរជាងការព្យាករណ៍កាលពីខែមេសាកន្លងទៅបន្តិច។ ប្រធានផ្នែកសេដ្ឋកិច្ចរបស់មូលនិធិ IMF លោក ព្យែរ អូលីវើ ហ្គោរីនឆា (Pierre-Olivier Gourinchas) បានប្រាប់អ្នកយកព័ត៌មានថា ទោះបីការដោះដូរពាណិជ្ជកម្មពិភពលោកមានដំណើរការល្អប្រសើរជាងការភ័យខ្លាចក៏ពិតមែន ប៉ុន្តែស្ថាននៃការធ្វើពាណិជ្ជកម្មបច្ចុប្បន្ននៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដែលបញ្ហានេះវានឹងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ។ការវាយតម្លៃបែបនេះ គឺដោយផ្អែកលើការរាំងស្ទះ លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងអាមេរិក ភាពមិនច្បាស់លាស់នៃការវិនិយោគ ភាពតានតឹងភូមិសាស្ត្រនយោបាយ បំណុលសាធារណៈខ្ពស់ និងសម្ពាធអតិផរណារបស់សហរដ្ឋអាម៉េរិកចេះតែកើនឡើង ។ យ៉ាងណាមិញ មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថាកំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះដោយសារតែការផ្លាស់ប្ដូរប្រព័ន្ធពាណិជ្ជកម្ម។ ការធ្វើបច្ចុប្បន្នភាពសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៥ ធ្វើឡើងក្រោមលក្ខខណ្ឌហិរញ្ញវត្ថុល្អប្រសើរមួយចំនួនរួមមានតម្លៃប្រាក់ដុល្លារធ្លាក់ចុះ អត្រាពន្ធជាមធ្យមរបស់អាមេរិក មានកម្រិតទាបជាងកាលប្រកាសដំបូងនៅខែមេសា និងការបង្កើនការនាំចូលនៅត្រីមាសទីមួយឆ្នាំនេះ នៅមុនឱសានវាទនៃការអនុវត្តពន្ធបដិការរបស់អាមេរិកចូលមកដល់។ (ប្រភពពី៖ ខេមបូណូមីស) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថាភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក Read More »

ការវិភាគបច្ចេកទេសតម្លៃមាសអាចធ្លាក់ចុះចន្លោះពី3,247.00 – 3,302.00

Target Level found at 3,247.00 Pivot Level found at 3,302.00 Resistance Level found at 3,314 Our preferenceShort positions below 3302.00 with targets at 3268.00 & 3247.00 in extension.Alternative scenarioAbove 3302.00 look for further upside with 3314.00 & 3333.00 as targets. ប្រភពពី Exness សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, CambodiaHotline : (+855)

ការវិភាគបច្ចេកទេសតម្លៃមាសអាចធ្លាក់ចុះចន្លោះពី3,247.00 – 3,302.00 Read More »

Lunar New Year Lunar New Year
Scroll to Top