ក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International Co.,LTD បានព្យាករណ៍ថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកអាចនឹងហក់ឡើងថ្លៃរហូតដល់តម្លៃ ៣,៦៥០ ដុល្លារអាមេរិកក្នុងមួយអោនឬស្មើរនិង ៤,៤៥០ ដុល្លារក្នុងមួយតម្លឹងក្នុងឆមាសទី ២ នៃឆ្នាំនេះ ស្របពេលដែលសង្គ្រាមពន្ធគយរបស់សហរដ្ឋអាមេរិកកាន់តែឡើងកម្ដៅនិងមានតម្រូវការខ្ពស់ពីបណ្ដាធនាគារកណ្ដាល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post លោកស្រី ផាវ៉ាន ណាវ៉ាវ៉ាត់តាណាស៊ុប (Pawan Nawawattanasub) នាយកប្រតិបត្តិក្រុមហ៊ុនជួញដូរមាសអន្តរជាតិ YlG Bullion International បានគូសបញ្ជាក់ថា ហាងឆេងដុំមាសបានហក់ឡើងថ្លៃរហូតដល់ទៅ ២៥% នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២៥ ដែលជំរុញដោយកត្តាចម្បងៗរួមមាន សង្គ្រាមពន្ធគយបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក ហានិភ័យភូមិសាស្ត្រនយោបាយ និងកំណើននៃការសម្រុកប្រមូលទិញចូលមាសពីសំណាក់ធនាគារកណ្តាលនានាទូទាំងពិភពលោក។ លោកស្រីបានលើកឡើងទៀតថាគិតត្រឹមថ្ងៃទី ០៨ ខែកក្កដានេះមាសត្រូវបានជួញដូរក្នុងតម្លៃប្រមាណ៣,២២៦ ដុល្លារក្នុងមួយអោន ឬស្មើនឹង ៤,០៥៧ ដុល្លារក្នុងមួយតម្លឹង។ សូមបញ្ជាក់ថាសម្រាប់ឆ្នាំ ២០២៤ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃរហូតដល់ទៅ ២៧% ខណៈក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ មាសបានហក់ឡើងថ្លៃជាមធ្យម ៩,៣៦% ក្នុងមួយឆ្នាំៗ។ (ប្រភពពី: ខេមបូណូមីស) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : (+855) 11 880 288📧