តើ​ Leverage អាចជះឥទ្ធិពលអ្វីខ្លះលើការជួញដូររបស់អតិថិជន?

តើអតិថិជនមានដឹងដែរឬទេថាមុននិងអាចជួញដូរឧបករណ៍និស្សន្ទបានឈ្មួញជើងសាឧបករណ៍និស្សន្ទតម្រូវឱ្យអតិថិជនដាក់សាច់ប្រាក់តម្កល់ដែលត្រូវបានគេហៅថា Margin ដំបូង ។ Margin ដំបូងនេះមានទំហំតូចធៀបនិងតម្លៃជាក់ស្ដែងនៃឧបករណ៍និស្សន្ទ ប៉ុន្តែអនុញ្ញាតឱ្យអតិថិជនអាចធ្វើការជួញដូរបានលើសពីទំហំសាច់ប្រាក់ជាក់ស្ដែងដែលខ្លួនមានតាមរយៈអានុភាពនៃ Leverage​។ ក្នុងអំឡុងពេលជួញដូរបម្រែបម្រួលថ្លៃឧបករណ៍និស្សន្ទនឹងប៉ះពាល់ដល់សាច់ប្រាក់តម្កល់របស់អតិថិជនដែលអាចបង្កើតប្រាក់ចំណេញឬបង្កការខាតបង់ដល់អតិថិជន។ ក្នុងករណីកម្រិត Margin របស់អតិថិជនទាបជាង Margin រក្សា អតិថិជននឹងទទួលបាន Margin ខលពីឈ្មួញជើងសាឧបករណ៍និស្សន្ទដែលតម្រូវឱ្យអតិថិជនត្រូវដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនីរបស់អតិថិជនក្នុងរយៈពេលជាក់លាក់មួយដើម្បីឱ្យកម្រិត Margin ក្នុងគណនីរបស់អតិថិជនកើនឡើងដល់លក្ខខណ្ឌតម្រូវ។ ក្នុងករណីអតិថិជនមិនបានដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនីតាមការកំណត់នោះទេអតិថិជនមិនអាចដាក់បញ្ជារទិញ-លក់ឧបករណ៍និស្សន្ទបន្ថែមបានឡើយ ហើយរាល់ស្ថានភាពជួញដូរឧបករណ៍និស្សន្ទទាំងអស់ឬមួយផ្នែករបស់អតិថិជនត្រូវបានបិទដែលអាចបង្កការខាតបង់ដល់អតិថិជន។​ Contact us now: 📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia☎️ Hotline : : (+855) 11 880 288📧 Email: hotline@sandaiinvestment.com.kh🌐 Website: sandaiinvestment.com.kh

តើ​ Leverage អាចជះឥទ្ធិពលអ្វីខ្លះលើការជួញដូររបស់អតិថិជន? Read More »