អង្គការពាណិជ្ជកម្មពិភពលោកព្រមានថាពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនពាណិជ្ជកម្ម
អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានពីផលប៉ះពាល់នៃវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកមកលើការដោះដូរពាណិជ្ជកម្មរបស់ពិភពលោក។ WTO បានព្យាករថា ការដោះដូរពាណិជ្ជកម្មនៅលើពិភពលោកនឹងសម្រេចបានកំណើនក្រោម ១% នៅក្នុងឆ្នាំនេះ មុនឡើងដល់ ១,៨% នៅឆ្នាំក្រោយដែលទាបជាងអត្រាកំណើនដែលស្ថាប័នឃ្លាំមើលនិងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge Malaysia។ អង្គការពាណិជ្ជកម្មពិភពលោកបានព្រមានថា ការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះនិងឆ្នាំក្រោយ ហើយកត្តាចម្បងបំផុតនៃការធ្លាក់ចុះនេះ គឺដោយសារគំនាបពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញរបស់ប្រទេសនានាពេលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ WTO បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រោយសម្រេចបានកំណើន ២,៩% នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មសកលនៅឆ្នាំ ២០២៥ នឹងធ្លាក់ចុះមកនៅត្រឹម០,៩% ដែលទាបជាងកំណើនដែលខ្លួនបានព្យាករកាលពីខែមេសា ប្រមាណ០,២%។ ជាមួយគ្នានេះ អង្គការ WTO បានព្យាករណ៍ថា នៅឆ្នាំក្រោយការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ១,៨% តែវាទាបជាងអ្វីដែលអង្គការនេះបានព្យាករណ៍កាលពីពេលកន្លងទៅ ដែលរំពឹងសម្រេចបានកំណើនយ៉ាងហោចណាស់ក្នុងរង្វង់ ២,៥%។ លោកស្រី ងូហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា ស្រមោលនៃភាពមិនច្បាស់លាស់ននៃការដាក់ពន្ធរបស់អាមេរិក នៅតែបន្តចោលទម្ងន់ធ្ងន់ទៅលើទំនុកចិត្តការធ្វើអាជីវកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ […]
អង្គការពាណិជ្ជកម្មពិភពលោកព្រមានថាពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនពាណិជ្ជកម្ម Read More »









