សហភាពអឺរ៉ុប (EU) កំពុងស្វែងរកវិធានការវាយបកដែលមានលក្ខណៈទូលំទូលាយជាងមុនប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈក្តីសង្ឃឹមក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនអាចទទួលយកបានកាន់តែឃ្លាតឆ្ងាយទៅៗ។ នេះបើយោងតាមការចេញផ្សាតដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមមន្ត្រីការទូតសហភាពអឺរ៉ុបសមាជិកកាន់តែច្រើនឡើង រួមទាំងអាល្លឺម៉ង់ផងដែរ កំពុងពិចារណាប្រើប្រាស់វិធានការ «ប្រឆាំងការបង្ខិតបង្ខំ» ដែលអាចអនុញ្ញាតឲ្យប្លុកនេះកំណត់គោលដៅលើសេវាកម្មរបស់អាមេរិក ឬកាត់បន្ថយការទទួលបានកិច្ចសន្យាផ្គត់ផ្គង់សាធារណៈប្រសិនបើគ្មានកិច្ចព្រមព្រៀង។
ការផ្លាស់ប្តូរជំហរនេះកើតឡើង បន្ទាប់ពីក្តីសង្ឃឹមក្នុងការសម្រេចបានកិច្ចព្រមព្រៀងដែលមានពន្ធត្រឹមតែ ១០% ត្រូវបានរលាយសាបសូន្យ ដោយសារការគំរាមកំហែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងដំឡើងពន្ធរហូតដល់ ៣០% នៅត្រឹមថ្ងៃទី ០១ ខែសីហា។
លើសពីនេះប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិក (Maros Sefcovic) បានរាយការណ៍ពីលទ្ធផលមិនល្អនៃកិច្ចចរចាជាមួយភាគីអាមេរិកកាលពីសប្តាហ៍មុន ដោយបានបញ្ជាក់ថា ភាគីអាមេរិកហាក់ដូចជាមានគំនិតខុសៗគ្ន ហើយគ្មាននរណាអាចធានាថា លោក ត្រាំ នឹងយល់ព្រមលើចំណុចណាមួយនោះទេ។ គួរបញ្ជាក់ថា ឱកាសនៃការបន្ធូរបន្ថយ ឬដកចេញនូវពន្ធ ៥០% លើដែកថែប និងអាលុយមីញ៉ូម និង ២៥% លើរថយន្តដែលមានស្រាប់ក៏ហាក់ដូចជាមានកម្រិតតិចតួចបំផុតផងដែរ៕ (ប្រភពពី៖ Fresh New)
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh