
តើឯកតាជួញដូរ (Lot) និង ឯកតានៃបម្រែម្រួលថ្លៃ(Pip) ជាអ្វី?
– ឯកតាជួញដូរ (Lot) ៖ សំដៅដល់ឯកតានៃផលិតផលដែលត្រូវបានកំណត់សម្រាប់ការជួញដូរ។– ឯកតានៃបម្រែម្រួលថ្លៃ (Pip) ៖ សំដៅដល់ឯកតាប្រែបម្រួលថ្លៃរបស់ផលិតផលក្នុងកម្រិតតូចបំផុតដែលត្រូវបានកំណត់ជាស្ដង់ដា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ៖📍 Address: GIA

ទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកប្រចាំសប្ដាហ៍ថ្ងៃទី ២៩ កក្កដា ដល់ ០១ សីហា ឆ្នាំ ២០២៥

តម្លៃប្រេងបន្តកើនឡើងយ៉ាងខ្លាំង ខណៈទីផ្សារកំពុងផ្ដោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក
តម្លៃប្រេងនៅយតែរក្សាភាពខ្លាំងរបស់ខ្លួនក្នុងការជួញដូរក្នុងថ្ងៃសុក្រនេះ គាំទ្រដោយក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅមុនថ្ងៃកំណត់របស់ប្រធានាធិបតី Donald Trump កាន់តែខិតជិតមកដល់។ របាយការណ៍ស្ដីពីការំពឹងថានឹងមានការកាត់បន្ថយការនាំចេញប្រេងសាំងរបស់រុស្ស៊ីក៏បានគាំទ្រដល់តម្លៃប្រេងឆៅផងដែរ។ គិតត្រឹមម៉ោង 21:31 ET (01:31

ក្រុមអ្នកជំនាញព្យាករណ៍ថា តម្លៃមាសនឹងហក់ឡើងដល់ជាង ៤,២០០ ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្ត្រជាថ្មីក្នុងរយៈពេលដ៏ខ្លីខាងមុខ
តម្លៃហាងឆេងមាសនៅកម្ពុជាក៏ដូចជានៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ តួយ៉ាងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ តម្លៃមាសនៅកម្ពុជាបានកើនឡើងដល់ជាង៤,១០០ដុល្លារក្នុង១តម្លឹងកើនឡើងប្រមាណ១០០ដុល្លារក្នុង១តម្លឹងបើធៀបនឹងតម្លៃហាងឆេងមាសកាលពីដើមខែកក្កដានេះ។ ក្រុមអ្នកជំនាញព្យាករថា តម្លៃមាសនឹងហក់ឡើងខ្ពស់បំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីម្តងទៀតដល់ជាង៤,២០០ដុល្លារក្នុង១តម្លឹង នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធគយបដិការរបស់ខ្លួននៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។

តើ ស្លីបភីជ (Slippage) ជាអ្វី? និងតែងតែកើតមានឡើងនៅពេលណា?
ស្លីបភីជ (Slippage) សំដៅដល់ភាពខុសគ្នារវាងតម្លៃរំពឹងទុក និងតម្លៃវិនិយោគជាក់ស្ដែង។ ស្លីបភីជ (Slippage) អាចកើតមានឡើងនៅពេលដែលមានការដាក់បញ្ជាទិញ-លក់ច្រើនមិនអាចផ្គូផ្គងអស់ ឬនៅពេលមានព្រឹត្តិការណ៍ ព៌ត៌មានធំៗ ដែលធ្វើឱ្យទីផ្សារមានការប្រែប្រួលខ្លាំងពេលនោះ

EU ត្រៀមផែនការវាយបកស្របពេលឱកាសសម្រេចកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិកកាន់តែស្រពិចស្រពិល
សហភាពអឺរ៉ុប (EU) កំពុងស្វែងរកវិធានការវាយបកដែលមានលក្ខណៈទូលំទូលាយជាងមុនប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈក្តីសង្ឃឹមក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនអាចទទួលយកបានកាន់តែឃ្លាតឆ្ងាយទៅៗ។ នេះបើយោងតាមការចេញផ្សាតដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យោងតាមមន្ត្រីការទូតសហភាពអឺរ៉ុបសមាជិកកាន់តែច្រើនឡើង រួមទាំងអាល្លឺម៉ង់ផងដែរ កំពុងពិចារណាប្រើប្រាស់វិធានការ «ប្រឆាំងការបង្ខិតបង្ខំ»