OpenAI អាចក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានតម្លៃខ្ពស់ជាងគេបំផុតរហូតដល់៥០០ ពាន់លានដុល្លារ

ក្រុមហ៊ុនមេរបស់ ChatGPT គឺ OpenAI កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សាដើម្បីលក់ភាគហ៊ុនរង (secondary stock sale) ដែលអាចធ្វើឱ្យតម្លៃក្រុមហ៊ុននេះឡើងដល់ប្រហែល ៥០០ ពាន់លានដុល្លារ បើប្រៀបធៀបទៅតម្លៃពីមុនត្រឹម ៣០០ ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

អត្ថបទពី Financial Times បានរាយការណ៍ថា ការលក់ភាគហ៊ុននេះអាចធ្វើឱ្យ OpenAI ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដែលមានតម្លៃខ្ពស់ជាងគេបំផុត ពោលគឺលើសពីតម្លៃរបស់ក្រុមហ៊ុនអវកាស SpaceX របស់ Elon Musk ទៅទៀត។ ការលក់នេះនឹងអនុញ្ញាតឱ្យបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក OpenAI លក់ភាគហ៊ុនខ្លះៗរបស់ពួកគេបានផងដែរ។ រហូតមកទល់នឹងពេលនេះ ការពិភាក្សាអំពីការលក់ភាគហ៊ុននៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយប្រតិបត្តិការនឹងអាចបូកបញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលកើតចេញពីការលក់ភាគហ៊ុនរបស់បុគ្គលិក។

យោងតាមប្រភពពីព័ត៌មានខាងលើ អាចបញ្ជាក់បានថា OpenAI កំពុងស្រាវជ្រាវអំពីការលក់ភាគហ៊ុនជាថ្មី ដោយមានគោលបំណងបង្កើនតម្លៃក្រុមហ៊ុន និងអនុញ្ញាតឱ្យបុគ្គលិកទទួលបានផលចំណេញពីការវិនិយោគរបស់ពួកគេ។ ម្ចាស់វិនិយោគធំៗដូចជា Thrive Capital បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញភាគហ៊ុនទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុន OpenAI និង Thrive Capital សុទ្ធសឹងតែបដិសេធមិនចង់បញ្ចេញមតិយោបល់អំពីព័ត៌មានខាងលើទេ។ នេះបើយោងតាមអត្ថបទរបស់ Bloomberg។ ប្រភពពី៖ FRESH NEWS

Contact us now: 
📍 Address: GIA Tower, G11 Floor, Room G1111 A-12, Phnom Penh, Cambodia
☎️ Hotline : (+855) 11 880 288
📧 Email: hotline@sandaiinvestment.com.kh
🌐 Website: sandaiinvestment.com.kh


ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ CAD/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
ការវិភាគបច្ចេកទេសតម្លៃគូរូបិយប័ណ្ណ JPY/USD ប្រចាំថ្ងៃពុធ ទី ១៣ ខែតុលា ឆ្នាំ២០២៥
Mon 13 October 2025
អារម្មណ៍​អ្នកប្រើប្រាស់​អាមេរិក​ស្ទើរតែ​មិន​ប្រែប្រួល​ក្នុង​ខែតុលា
Sat 11 October 2025
តើការងារច្រើន អាចជាឧបសគ្គដល់ការកាត់បន្ថយអត្រាការប្រាក់ដែរទេ? FOMC Goolsbee ឆ្លើយ!
Sat 11 October 2025
ដំណឹងល្អពីសេដ្ឋកិច្ចពិភពលោក! ការងារ​នៅ​កាណាដា​កើន​ឡើង​ខ្លាំង​មិន​នឹកស្មាន
Sat 11 October 2025
តើ​ការ​គំរាមកំហែង​ពន្ធគយ ១០០% របស់ Trump នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា?
Sat 11 October 2025
Lunar New Year Lunar New Year
Scroll to Top